* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ក្រើនរំលឹកក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ធ្វើឲ្យមានភាពស៊ីសង្វាក់គ្នា រវាងផែនការអភិវឌ្ឍន៍របស់ខ្លួន

27-01-2026 15:26

(សៀមរាប)៖ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានក្រើនរំលឹកដល់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ធ្វើឲ្យមានភាពស៊ីសង្វាក់គ្នា រវាងផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីបន្ស៊ីរាល់ផែនការសកម្មភាពរវាងគ្នានឹងគ្នា សំដៅធ្វើឲ្យសម្រេចនូវការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ដំណាក់កាលទី២ (ឆ្នាំ២០២១-ឆ្នាំ២០៣០)។

ការក្រើនរំលឹកដល់យ៉ាងដូច្នេះរបស់លោក លី សំរិទ្ធ នៅក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដោយមានសមាជិក សមាជិកា ចូលរួមចំនួន២៥០នាក់។

លោកបានបន្តថា នេះជាត្រីវិស័យមួយសម្រាប់ចង្អុលបង្ហាញ និងណែនាំបន្ថែមដល់ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីធ្វើជាមូលដ្ឋានក្នុងការចាត់ចែងអនុវត្ដការងាររបស់ខ្លួន គួបផ្សំនឹងគំនិតច្នៃប្រឌិត បទពិសោធន៍របស់លោក លោកស្រី ដែលធ្លាប់មានកន្លងមកផងដែរ។

លោកបន្តថា សិក្ខាសាលានេះបានឆ្លុះបញ្ចាំងឲ្យឃើញ ពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តសកម្មភាព តួនាទី ភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវខ្ពស់របស់ «គ.ក.ស.ក» នៃរដ្ឋបាលខេត្តសៀមរាប នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

លោកបានបន្តថា សិក្ខាសាលាពិតជាទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត នូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងនីតិវិធីដោះស្រាយបញ្ហាទាំងនោះ ដើម្បីឆ្លើយតបទៅនឹងសមភាពយេនឌ័រ ប្រកបដោយបរិយាប័ន្ន និងជាមូលដ្ឋានសម្រាប់លើកជាយោបល់ និងអនុសាសន៍ ជូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការផ្តល់ការគាំទ្រដល់ការពង្រឹងភាពអង់អាចដល់ស្ត្រីជាអ្នកដឹកនាំ។

ក្នុងនោះដែរ ក៏បានជំរុញឲ្យការងារពាក់ព័ន្ធលើការកម្ពស់សមភាពយេនឌ័រ ស្រី្ត យុវជន កុមារ និងជនងាយរងគ្រោះ ដើម្បីឈានឆ្ពោះទៅសម្រេចបានយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រមទាំងបានឆ្លើយតបជាមួយនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសាធារណៈទៅជិតប្រជាជនឲ្យកាន់តែល្អប្រសើរ និងមានតម្លាភាព ប្រសិទ្ធភាព អព្យាក្រឹត្យ សមធម៌ និរន្តរភាពការងារ និងធានាបាននូវអត្ថប្រយោជន៍នានា។

លោក លី សំរិទ្ធ បន្ថែមថា ផ្តើមចេញពីសមិទ្ធផល នៃកិច្ចពិភាក្សាអស់រយៈពេលពេញមួយថ្ងៃនេះ លោកក៏បានផ្តល់អនុសាសន៍មួយចំនួន ជាមូលដ្ឋានគ្រឹះសម្រាប់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ,នៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ដើមី្បរៀបចំធ្វើផែនការសកម្មភាពនៅឆ្នាំបន្ត។

ជាមួយនេះដែរ លោកជឿជាក់ថា សិក្ខាសាលានេះ ឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនេះ បានរកឃើញនូវធាតុចូលសំខាន់ៗមួយចំនួនបន្ថែមទៀត ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញ នូវចំណុចខ្លាំង ចំណុចខ្វះខាត បទពិសោធន៍ និងអនុសាសន៍ ដើម្បីយកទៅអនុវត្តបន្តក្នុងឆ្នាំ២០២៦ ឲ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យតាមផែនការដែលបានការគ្រោងទុក៕