សេពគ្រឿងញៀន​ គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៧ ខែមករា​៖ បង្ក្រាប១៩ករណី ឃាត់ខ្លួន៤៦នាក់

27-01-2026 17:08

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៩ក​រណី ឃាត់ខ្លួនជនសង្ស័យ៤៦នាក់។

* ⁠ករណីដឹកជញ្ជូនរក្សាទុក១៣ករណី ឃាត់ខ្លួន២៣នាក់
* ⁠ករណីប្រេីប្រាស់៣ករណី ឃាត់ខ្លួន៥នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន១៨នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣២៥ករណី ឃាត់ខ្លួន៨៧៣នាក់ (ស្រី៦៨នាក់)៕