ឧកញ៉ា តែ តាំងប៉ ដឹកនាំកិច្ចប្រជុំធុរកិច្ច រវាង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ប្រតិភូវិនិយោគិនអូស្ត្រាលី

27-01-2026 19:26

(ភ្នំពេញ)៖ ថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) ដឹកនាំកិច្ចប្រជុំធុរកិច្ច រវាង FASMEC និង ប្រតិភូវិនិយោគិនអូស្ត្រាលី ដែលដឹកនាំដោយ លោក តាំង សិទ្ធី ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងមែលប៊ន ( CCC Melbourne) នៅទីស្នាក់ការកណ្ដាល FASMEC ។

នៅក្នុងកិច្ចប្រជុំនេះដែរ គឺពិភាក្សាដោយផ្ដោតលើការស្វែងរកឱកាសទីផ្សារនៅអូស្ត្រាលីសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់កម្ពុជា ជាពិសេសក្នុងវិស័យ កសិកម្ម និងអាហារកែច្នៃ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

កិច្ចប្រជុំនេះផងដែរ មានការដាក់តាំងបង្ហាញផលិតផលខ្មែរជាច្រើនមុខ និង មានសមាសភាពចូលរួមពីសមាជិក FASMEC និង អ្នកវិនិយោគអូស្ត្រាលី ប្រមាណ ៤០រូប។⁩