* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋភៀសសឹកជាង ១,០០០គ្រួសារ នៅខេត្តព្រះវិហារ ទទួលអំណោយពីសប្បុរសជនក្នុង និងក្រៅស្រុក

27-01-2026 20:35

(ព្រះវិហារ)៖ ក្រុមការងារក្រុមហ៊ុន Phnom Penh City ដឹកនាំដោយលោក នូ សីរ៉ាក់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បាននាំយកអំណោយសប្បុរសធម៌ពីសប្បុរសជនក្នុង និងក្រៅប្រទេស មកចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ១,០៩៦ គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពចំនួន ៣ទីតាំង ក្នុងខេត្តព្រះវិហារ។

ក្នុងឱកាសនោះលោក នូ សីរ៉ាក់ បានថ្លែងថា ការនាំយកអំណោយសប្បុរសជនមកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅពេលនេះ គឺជាការចូលរួមចំណែកបង្ហាញពីស្មារតីសាមគ្គីភាព សប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានភាពអសន្តិសុខនៅតាមព្រំដែន។

លោកបានបញ្ជាក់ថា៖ «នេះជាលើកទី២ហើយ ដែលក្រុមការងារក្រុមហ៊ុន Phnom Penh City បាននាំអំណោយសប្បុរសជនមកចែកជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ លោកថាក្រុមហ៊ុនក៏បានចុះចែកទៅតាមខេត្តផ្សេងៗទៀតដូចជា៖ ឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង។លោកសន្យាក្រុមហ៊ុន និងសប្បុរសជនទាំងអស់ នឹងបន្តគាំទ្រ ចូលរួមជួយសង្គ្រោះតាមលទ្ធភាព ដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា»។

ក្នុងនាមលោក គីមម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក អ៊ុក គឹមសាន អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារក្រុមហ៊ុន Phnom Penh City និងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ និងនាំអំណោយមកជួយឧបត្ថម្ភប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តព្រះវិហារ នាពេលនេះ។

លោកអភិបាលរងខេត្តបានលើកឡើងថា អំណោយទាំងនេះ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការជួយបំពេញតម្រូវការចាំបាច់ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យមានកម្លាំងចិត្តឆ្លងកាត់ស្ថានភាពដ៍លំបាកបច្ចុប្បន្ននេះ។

លោក អ៊ុក គឹមសាន ក៏បានបន្ថែមថា អាជ្ញាធរខេត្តព្រះវិហារ នឹងបន្តសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសុវត្ថិភាព សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដោយសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋភៀសចំនួន ១ ០៩៦គ្រួសារ ដែលទទួលបានអំណោយនាពេលនេះរួមមាន៖ ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពើងព្រះគោ ចំនួន ២៧៥គ្រួសារ វត្តគីឡូ៨ ចំនួន​ ៣៥៣គ្រួសារ និងវត្តបាក់កាំ ចំនួន៤៦៨គ្រួសារ។សម្ភារៈដែលនាំទៅចែកជូននាពេលនេះមាន៖ អង្ករទម្ងន់ ១០គីឡូ ចំនួន ១ ០៩៦បេ សាប៊ូកក់សក់ និងដុះខ្លួន ១ ០៩៦ឈុត សាច់ផាត់ ១ ០៩៦កញ្ចប់ ឃីតជាស្បៀង (ppcc) មី, ត្រីខ នំ, ទឹកដោះគោ, ស្ករគ្រាប់ ចំនួន ១ ០៩៦កេស និងចែកទឹកដោះជិត២០០កំប៉ុង ដល់កុមារអាយុក្រោម ១ឆ្នាំផងដែរ៕