* ទឹកចិត្ដអ្នកម្ដាយ! ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នៅតែបន្ដចាត់ក្រុមការងារចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់វីរកងទ័ព សម្រាកព្យាលបាលនៅតាមមន្ទីរពេទ្យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋខ្មែរ ជឿទុកចិត្តលើរាជរដ្ឋាភិបាល បន្តខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Fresh Exclusive: «តើអ្វីបង្ករញ្ជួយដី និងរលកយក្សស៊ូណាមី—ហើយព្រះចន្ទមានឥទ្ធិពលដែរឬទេ?»
* អ្នករាយការណ៍ពិសេស UN អំពាវនាវឱ្យពលរដ្ឋភៀសសឹកកម្ពុជាអាចវិលទៅផ្ទះវិញ អនុលោមតាមច្បាប់អន្តរជាតិ, កម្ពុជាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវនេះ
* បារាំង៖ ប៉ូលិស និងសិស្សវិទ្យាល័យប៉ះទង្គិចគ្នា ក្នុងបាតុកម្មតវ៉ាជុំវិញកញ្ចប់ថវិកាមិនគ្រប់គ្រាន់សម្រាប់វិស័យអប់រំ
* កូរ៉េខាងជើងបាញ់មីស៊ីលបាលិស្ទីគចូលក្នុងសមុទ្រ ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងត្បូង ជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីន
* ព្រះមហាក្សត្រ ចេញព្រះរាជសារថ្លែងអំណរគុណ និងលើកទឹកចិត្តគ្រូបង្រៀនក្នុងទិវាគ្រូបង្រៀន ០៥ តុលា ២០២៦
* អបអរសាទរ! «ក្រូចពោធិ៍សាត់» ត្រូវបានចុះបញ្ជីជាម៉ាកសមូហភាពជាផ្លូវការ ដើម្បីពង្រឹងអត្តសញ្ញាណផលិតផលជាតិ
* កងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានលើកដងទង់ជាតិ នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា, កម្ពុជាប្រឆាំងយ៉ាងខ្លាំង
* អគ្គនាយកស៊ីម៉ាក់៖ អ្នកណាគាំទ្រខ្មាំងសត្រូវឈ្លានពានកាន់កាប់បូរណភាពទឹកដីខ្មែរ និងកម្ទេចប្រាសាទខ្មែរ ជាបុគ្គលវង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍
* កម្ពុជាត្រៀមកងកម្លាំងជិត ២ម៉ឺននាក់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* សម្តេចតេជោ ហ៊ុន សែន លើកឡើងពីសារៈសំខាន់នៃពាក្យស្លោកមួយឃ្លា «បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត» សម្រាប់សិស្ស-និស្សិត
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី
* ធនាគារជាតិនៃកម្ពុជា ច្រានចោលព័ត៌មានចចាមអារ៉ាម ដែលថាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនកំពុងប្រឈម ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥.៥លាននាក់ក្នុងឆ្នាំ ២០២៥ ទទួលចំណូល ៣.៧ពាន់លានដុល្លារ, ទេសចរមកពីវៀតណាមឈរនៅលំដាប់លេខ១ (Video inside)

28-01-2026 08:33

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥.៥ លាននាក់ ថយប្រមាណ ១៦.៩% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៦.៧ លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដដែលនេះ បានបញ្ជាក់ថា ទេសចរវៀតណាមឈរនៅលំដាប់លេខទី១ ដែលមានចំនួន១.២២ លាននាក់ ធ្លាក់ចុះ ៨.៨%។ តាមពីក្រោយវៀតណាម គឺទេសចរចិនមានចំនួន១.២០លាននាក់ កើន ៤១.៤% ខណៈទេសចរថៃ ឈរនៅលំដាប់ទី៣ ដែលមានចំនួនជាង១ លាននាក់ ធ្លាក់ចុះ៥២%។ បន្ទាប់មក គឺភ្ញៀវទេសចរអាមេរិកមានចំនួន២០ ម៉ឺននាក់ ធ្លាក់ចុះ ៣.៦% និងទេសចរកូរ៉េជាង១៥ ម៉ឺននាក់ ធ្លាក់ចុះ ២០.៦%។ ចំណែកទេសចរមកពីឥណ្ឌូនេស៊ី មានជាង១៤ម៉ឺននាក់ និងមកពីបារាំង មានជាង១៣ម៉ឺននាក់។

តាមរយៈរបាយការណ៍នេះ បានបញ្ជាក់ផងដែរថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ៥.៥លាននាក់ក្នុងឆ្នាំ ២០២៥នេះ ក្នុងនោះទទូលបានភ្ញៀវទេសចរតាមផ្លូវអាកាស មានចំនួន២.៨លាននាក់ កើនឡើង១៩.២% និងតាមផ្លូវគោកចំនួន ២.៦លាននាក់ ថយចុះ ៣៧.៨% ខណៈតាមផ្លូវទឹកទទួលបានជាង ៩៨ម៉ឺននាក់ កើនឡើង ៦.៣%។

យ៉ាងនេះក្តី បើទោះបីជាចំនួនភ្ញៀវទេសចរអន្តរជាតិថយចុះជាង១០%ក៏ ប៉ុន្តែចំណូលដែលទទួលបានពីវិស័យទេសចរណ៍អន្តរជាតិត្រូវបានប៉ាន់ប្រមាណថា មានចំនួន៣.៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ កើនឡើង ៣% បើធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍២០២៥ របស់ធនាគារជាតិ។

ធនាគារជាតិនៃកម្ពុជាឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជាបានបន្តងើបឡើងវិញ នាឆមាសទី១ ឆ្នាំ២០២៥ ដែលគាំទ្រដោយការធ្វើពិពិធកម្មទិសដៅទេសចរណ៍ និងការបង្កើនការតភ្ជាប់ជើងហោះហើរត្រង់។ ទោះជាយ៉ាងណា ចាប់ពីដើមឆមាសទី២ ឆ្នាំ២០២៥ ការផ្ទុះអាវុធកម្ពុជា-ថៃទាំងពីរលើក និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងតំបន់ បានធ្វើឱ្យវិស័យទេសចរណ៍ទទួលរងផលប៉ះពាល់ ដែលធ្វើឱ្យកំណើនក្នុងវិស័យនេះថមថយ៕