* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ «មរតកវប្បធម៌ខ្មែរ» បណ្ដុះស្មារតីកុមារឱ្យស្គាល់ និងស្រឡាញ់វប្បធម៌ មរតកដូនតា

28-01-2026 14:24

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ មរតកវប្បធម៌ខ្មែរ (KHMER HERITAGE ORGANIZATION) ហៅកាត់ថា (KHO) បានបន្តរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សា តាប៉ាង។ កម្មវិធីនេះ ធ្វើឡើងសម្រាប់សិស្សថ្នាក់ទី៥ ដែលមានចំនួន២ថ្នាក់ សរុបចំនួន៧០នាក់ ក្នុងនោះស្រី ២៤នាក់។

នាយិការងសាលាបឋមសិក្សា តាប៉ាង លោកស្រី ខឿន សំណាង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំបេតិកភណ្ឌ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានបង្ហាញអារម្មណ៍រីករាយ ដែលឆ្នាំនេះ គម្រោងបានចូលមកដល់សាលារបស់លោកស្រី។ សម្រាប់លោកស្រីនាយិការង កម្មវិធីអប់រំបេតិកភណ្ឌនេះ មានសារសំខាន់ខ្លាំងណាស់ សម្រាប់សិស្សានុសិស្ស ក្នុងការយល់ដឹងពីវប្បធម៌ ប្រពៃណី និងមរតកបេតិកភណ្ឌជាតិសំខាន់ៗ ដែលកូនខ្មែរគ្រប់រូបត្រូវដឹង និងចងចាំ។

លោកស្រី ខឿន សំណាង បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមានមោទនភាពខ្លាំងណាស់សម្រាប់កម្មវិធី ដើម្បីឱ្យមជ្ឈដ្ឋានរបស់ខ្ញុំ បានទទួលចំណេះដឹងថែមទៀតឱ្យកាន់តែច្បាស់ ព្រោះអីពាក្យស្លោកមួយបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។ ចំណុចនេះ ខ្ញុំចង់បានបំផុតដើម្បីអនាគតដល់យុវជន យុវតីខ្មែរទាំងអស់ឱ្យស្គាល់ នូវអ្វីវប្បធម៌ខ្មែរ អ្វីជាទ្រព្យសម្បត្តិខ្មែរ កុំឱ្យបរទេសឈ្លានពានចង់បាន»។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា កម្មវិធីអប់រំបេតិកភណ្ឌនេះ ផ្តោតលើចំណេះដឹងទូទៅអំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ ដែលសិស្សទាំងអស់ត្រូវសិក្សារយៈពេលពេញមួយឆ្នាំ។ លោកបន្តថា ក្រៅពីសិក្សាទ្រឹស្តី សិស្សានុសិស្សទាំងអស់ ក៏នឹងចុះកម្មសិក្សាទៅតាមប្រាសាទមួយចំនួនក្នុងតំបន់អង្គរផងដែរ។

សូមជម្រាបថា កម្មវិធីអប់រំបេតិកភណ្ឌ បានចាប់ផ្តើមនៅឆ្នាំ២០០៧ ក្នុងបំណងឱ្យសិស្សានុសិស្ស ក្នុងតំបន់អង្គរ បានយល់ដឹងពីតម្លៃនៃកេរមរតកដូនតាដែលបានបន្សល់ទុក ព្រមទាំងរៀបចំខ្លួនសម្រាប់ធ្វើជាអ្នកបន្តវេនអភិរក្ស និងថែរក្សាមរតកដ៏មានតម្លៃទាំងនោះ ឱ្យគង់វង្សយូរអង្វែងតទៅទៀត។ កម្មវិធីនេះ រៀបចំតាមសាលាបឋមសិក្សាមួយចំនួន ក្នុ្ងងតំបន់អង្គរ រួមមាន៖ សាលាបឋមសិក្សា ក្របីរៀល សាលាបឋមសិក្សាបាគង សាលាបឋមសិក្សាវត្តលលៃ សាលាបឋមសិក្សា តាប៉ាង និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង៕