* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ឆ្នាំង បន្តជួយឧបត្ថម្ភស្បៀងអាហារដល់ជនចាស់ជរា និងគ្មានទីពឹង តាមការណែនាំអភិបាលខេត្ត

28-01-2026 15:21

(កំពង់ឆ្នាំង)៖ លោកយាយវ័យចាស់ជរា និងជាស្ត្រីមេម៉ាយគ្មានទីពឹងចំនួន៣នាក់ រស់នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានទទួលអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ ពីលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង។

លោកយាយទាំង៣នាក់នេះ ១៖ ឈ្មោះ ប្រាក់ សារឿន អាយុ៧៨ឆ្នាំ មានទីលំនៅក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ជាស្ត្រីមេម៉ាយទូរគត រស់នៅតែម្នាក់ឯង ប្ដីរបស់លោកយាយទើបស្លាប់ចោល ប្រមាណជា១អាទិត្យកន្លងទៅថ្មីៗនេះ បច្ចុប្បន្នលោកយាយរស់នៅតែម្នាក់ឯង ក្នុងជីវភាពខ្វះខាតមិនមានមុខរបរ និងម្យ៉ាងរូបលោកយា យក៏មានជំងឺប្រចាំកាយ មួយថ្ងៃកាត់មួយថ្ងៃកោរផងដែរ។

២៖ លោកយាយ យឹម អុន អាយុ៧៤ឆ្នាំ មានទីលំនៅក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង លោកយាយជាស្ត្រីក្រមុំចាស់ទូរគតរស់នៅតែម្នាក់ឯង គ្មានកូនគ្មានចៅនោះទេ លោកយាយរស់នៅពឹងទៅលើអាជ្ញាធរ និងប្រជាពលរដ្ឋជាអ្នករស់នៅក្នុងមូលដ្ឋាន ជួយផ្គត់ផ្គង់រស់សម្រាប់តែមួយថ្ងៃទៅមួយថ្ងៃតែប៉ុណ្ណោះ។

ចំណែកលោកយាយម្នាក់ទៀត មានឈ្មោះ ប្រាក់ សារ៉េត អាយុ៧៥ឆ្នាំ ក៏ជាស្ត្រីក្រមុំចាស់ដូចលោកយាយខាងលើផងដែរ បច្ចុប្បន្នលោកយាយរស់នៅតែម្នាក់ឯង មិនមានកូនចៅឬកូនក្មួយ រស់នៅជាមួយនោះទេ គឺរស់ពឹងទៅលើអ្នកជិតខាង ដែលរស់នៅក្បែរខាងជួយចិញ្ចឹមលោកយាយ សម្រាប់រស់ពីមួយថ្ងៃទៅមួយថ្ងៃ លោកយាយក៏មានជំងឺប្រចាំកាយ មិនអាចដើរហើរទៅណាបានឆ្ងាយនោះឡើយ។

ដោយឃើញស្ថានភាពលោកយាយទាំង៣នាក់ជួបការលំ បាកផ្នែកជីវភាពក្នុងការរស់នៅប្រចាំថ្ងៃ នៅព្រឹកថ្ងៃទី២៨ ខែមករានេះ លោក ឈៀង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង តាមរយៈបណ្ដាញព័ត៌មាន Fresh News លោកប្រធានមន្ទីរ ក៏បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគមានអង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, សារ៉ុង, ជូនដល់លោកយាយទាំង៣នាក់ខាងលើនេះ សម្រាប់ដោះស្រាយជីវភាពរបស់ពួកគាត់បា នមួយរយៈពេលផងដែរ។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន លោកនិងបន្តស្វែងរកការ ជួយឧបត្ថម្ភពីសប្បុរសជននានា ជាស្បៀងអាហារដើម្បីជួយឧបត្ថម្ភដល់លោកយាយទាំង៣នាក់ ខាងលើនេះ ក៏ដូចជាជួយដល់ប្រជាពលរដ្ឋដទៃទៀត ដែលជួបការលំបាកខ្វះខាតផ្នែកជីវភាព ដូចអ្វីដែលលោកប្រធានមន្ទីរ ធ្លាប់បានជួយឧបត្ថម្ភដល់ពួកគាត់កន្លងមក នៅនិងបន្តជួយជាបន្តបន្ទាប់សម្រាប់ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ៕