ក្រសួងមហាផ្ទៃ៖ មានពលរដ្ឋភៀសសឹកជិត ១ពាន់នាក់បន្ថែមទៀតបានវិលទៅលំនៅឋានវិញ, ជនភៀសសឹកបន្តស្នាក់នៅជំរំជាង ១១ម៉ឺននាក់ (Video inside)

28-01-2026 15:55

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី២៧ ខែមករា ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ៨៧៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥៣ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។

ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១១២,១៦៤នាក់ ក្នុងនោះស្រ្តីមាន ៥៨,៧៣៨នាក់ និង កុមារ ៣៦,៦៨៦នាក់។ ពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖