ប្រមុខការទូតកម្ពុជា-វៀតណាម ជួបពិភាក្សាទ្វេភាគីនៅកោះសេប៊ូ ប្រទេសហ្វីលីពីន ដើម្បីរឹតចំណងមិត្តភាពជាប្រពៃណី

28-01-2026 21:47

(ហ្វីលីពីន)៖ ក្នុងស្មារតីមិត្តភាពជាប្រពៃណីកម្ពុជា-វៀតណាម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជំនួបនេះធ្វើឡើងស្របពេលដែលថ្នាក់ដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន។

ភាគីទាំងពីរបានរំលឹកឡើងវិញនូវលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំ លើកទី២១ នៃគណៈកម្មការចម្រុះ (JC) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានប្រព្រឹត្តទៅកាលពីដើមខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម៕