ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន
28-01-2026 21:54
(ហ្វីលីពីន)៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។
កិច្ចប្រជុំបានជ្រាបអំពីវឌ្ឍនភាពដែលសម្រេចបាន និងយន្តការនានា ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) អោយមានប្រសិទ្ធភាព ជាពិសេសគឺការយកចិត្តទុកដាក់ អោយសម្រេចបាននូវសន្តិភាព ស្ថិរភាពយូរអង្វែង និងប្រក្រតីភាពក្នុងប្រទេសមីយ៉ាន់ម៉ា។
កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដែគូនានា ជាពិសេសហ្វីលីពីន ក្នុងស្វែងរកដំណោះស្រាយ និងគំនិតផ្តួចផ្តើមនានាដើម្បីបន្ធូបន្ថយភាពតានតឹងក្នុងប្រទេសមីយ៉ាន់ម៉ា៕








