* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គ្រាប់បែកចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា ផ្ទុះកំឡុងពេលកម្លាំង CMAC ប្រតិបត្តិការ តែមិនបង្កគ្រោះថ្នាក់

29-01-2026 09:01

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានឱ្យដឹងថា នៅថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២៦​ កម្លាំងជំនាញ CMAC បានប្រើប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោម ជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់សៀមឈ្លានពាន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​ ដែលមានគ្រាប់បែកចង្កោមប្រភេទ M46 ចំនួន១០គ្រាប់ ក្នុងនោះស្រូបឆក់ និងបន្សាបបានចំនួន៩គ្រាប់ ប៉ុន្តែមានគ្រាប់បែកចង្កោមចំនួន ១គ្រាប់បានផ្ទុះ នៅពេលប្រតិបត្តិការស្រូបឆក់។

បើតាមលោក ហេង រតនា ករណីផ្ទុះនេះមិនបង្កឱ្យមានគ្រោះថ្នាក់ ដល់កម្លាំងប្រតិបតិ្តការ ឬបង្កខូចខាតដល់គ្រឿងចក្រឡើយ។

ជាមួយគ្នានេះ លោកសូមរំលឹកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដែលបានអញ្ជើញវិលត្រឡប់ ចូលលំនៅដ្ឋាននៅតាមតំបន់រងផលប៉ះពាល់ ដោយសារគ្រាប់ផ្លោងរបស់សៀមឈ្លានពានវិញ​ សូមមេត្តាប្រុងប្រយត្ន័​ខ្ពស់បំផុត ចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស្ថិតនៅរាយប៉ាយតាមដីភូមិឋានស្រែចម្ការ​របស់បងប្អូន។

ករណីជួបប្រទះគ្រាប់មិនទាន់ផ្ទុះ​ សូមទំនាក់ទំនងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន​ ឬកម្លាំងនគរបាលមូលដ្ឋាន​ ឬកម្លាំង CMAC ដែលនៅក្បែរបំផុត​ ដើម្បីចាត់វិធានការដោះស្រាយជាបន្ទាន់ តាមរយៈទូរស័ព្ទដូចខាងក្រោម៖

* ខេត្ដព្រះវិហារ៖ លេខទូរស័ព្ទ៖០៩៧ ២២២ ២៧៣៥/០៨១ ៦១១ ១១៣/០៩៧ ៥៦៧ ៧៦៧៨/០៩៧ ៨៨៦ ៦២៨៤
* ខេត្ដឧត្ដរមានជ័យ៖ លេខទូរស័ព្ទ៖០៩៧ ៨៥៧ ៥៦៦៦/០៩៧ ៧២១ ០២០០
* ខេត្តបន្ទាយមានជ័យ៖ លេខទូរស័ព្ទ៖០៩៧ ២០០ ១១៤១/០១២ ២៣១ ៤៤១/០៩៧ ៦៧៦ ២៣៣៨/០១៧ ៩៥៤ ៤៤៤
* ខេត្តបាត់ដំបង៖ លេខទូរស័ព្ទ៖០៩៧ ២០០ ១២៣៨/០៧១ ៩៥៥ ១១៦៨/០១២ ៣៨៣ ៩៥៩/០៨៦ ៦២៧ ៧៦៩
* ខេត្តពោធិ៍សាត់ និងខេត្តកោះកុង៖ លេខទូរស័ព្ទ៖០៩៣ ៦៦៦ ១៦៩/០៨៨ ៨៦៦ ៦១៦៩/០៩៦ ៥០៦ ៤៤៤៧/០១៦ ៩១៧ ៧៩១
* ខេត្ដសៀមរាប៖ លេខទូរស័ព្ទ៖០៦៧ ៥៥៤ ៤៤៤/០១១ ៥៥៤ ៤៤៤/០១២ ៥៦៥ ១៦៨