* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលក្រុងបាវិត ណែនាំដល់ពលរដ្ឋរស់នៅអមសងខាងផ្លូវ គ្រោងក្រាលថ្មមិចប្រវែង ២គីឡូម៉ែត្រ ដែលសាងសង់សំណង់រឹងលើចំណីផ្លូវត្រូវរុះរើចេញ

29-01-2026 10:00

(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត ខេត្តស្វាយរៀង បានណែនាំដល់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវហើយបានសាងសង់សំណង់រឹង លើចំណីផ្លូវ ត្រូវរុះរើចេញ ចាប់ពីកែងផ្លូវប្រឡាយព្រៃយាយរហូតដល់ផ្លូវបេតុងស្ថានីយប្រេងឥន្ធនៈកាល់តិច ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ដើម្បីអាជ្ញាធរសិក្សាក្រាលថ្មមិចផ្លូវ និងស្ដារប្រព័ន្ធប្រឡាយទឹក។

ការណែនាំបែបនេះរបស់លោកអភិបាលក្រុងបាវិត បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញចុះត្រួតពិនិត្យផ្លូវ ១ខ្សែ ប្រវែង ២ ០០០ម៉ែត្រ ដើម្បីសិក្សាក្រាលថ្មមិច និងស្ដារប្រព័ន្ធប្រឡាយទឹក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

លោកអភិបាលក្រុងក៏បានកោតសរសើរដល់ប្រជាពលរដ្ឋមួយចំនួនរស់នៅតាមអមសងខាងផ្លូវ ដែលរយៈកាលកន្លងមកអាជ្ញាធរបានធ្វើការស្ថាបនា និងជួសជុលកែរលម្អរផ្លូវ និងលូរំដោះទឹក ហើយតែងតែចូលរួមសហការព្រមរុះរើសំយ៉ាបផ្ទះ និងសំណង់រឹងដែលប៉ះពាល់ចេញ ដើម្បីឱ្យក្រុមការងារអភិវឌ្ឍន៍មូលដ្ឋានក្រុងបាវិត ប្រព្រឹត្តិទៅដោយរលូន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក្រុងបាវិត សូមថ្លែងអំណរគុណដល់អាជ្ញាធរក្រុងបាវិត ជាពិសេសលោកអភិបាលក្រុងដែលបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសផ្លូវថ្នល់ និងប្រព័ន្ធចម្រោះទឹក លូបង្ហូរទឹក ប្រឡាយទឹក ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋនៅមូលដ្ឋានបានប្រើប្រាស់៕