* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងនគរបាលខណ្ឌឫស្សីកែវ តាមចាប់ជនដៃដល់ម្នាក់ ដល់ស្រុកកងមាស ខេត្តកំពង់ចាម ក្រោយកាប់ជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់

29-01-2026 15:27

(ភ្នំពេញ)៖ ក្រោមបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ, កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានចុះបង្រ្កាប និងតាមចាប់ខ្លួនជនដៃដល់ម្នាក់ ដែលកាប់ជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ដល់ភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមការចូលរួមសហការជាមួយនគរបាលមូលដ្ឋានស្រុកកងមាស។

លោកវរសេនីយ៍ទោ ផល មេសា អធិការរងនគរបាលខណ្ឌឬស្សីកែវ ក្រោមការបញ្ជាពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ បានដឹកនាំចុះចាប់ផ្ទាល់ កាលវេលាម៉ោង១៖៥០នាទីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា អំពើហិង្សានេះបានកើតហេតុកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៧៖០០នាទី ត្រង់ចំណុចទីតាំងលាងរថយន្ត (ប៊្រីលាន) ផ្លូវលេខ៥៩៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រំាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដែលជនបង្កឈ្មោះ ចក់ ឆៃឡាយ ដោយប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងឆ្វេង និងដាច់រយះសាច់កែងដៃឆ្វេង។

មុនពេលកើតហេតុ ជនរងគ្រោះ និងកម្មករលាងរថយន្តផ្សេងទៀត បាននាំគ្នារង់ចាំចូលបន្ទប់ទឹក ដើម្បីចូលងូតទឹកតាមលំដាប់លំដោយ។ ស្រាប់តែជនល្មើសមកក្រោយគេ បានចូលងូតទឹកមុន ក៏បង្កឱ្យទាស់សម្តីគ្នា។បន្ទាប់ពីជនបង្ក និងជនរងគ្រោះងូតទឹករួច ជនបង្កបានដើរទៅអង្គុយនៅតុបាយមុខបន្ទប់ដេក។ ពេលជនរងគ្រោះចេញពីបន្ទប់មក ជនបង្កបានបបួលជនរងគ្រោះចេញទៅក្រៅវាយគ្នា ក៏បង្កឱ្យទាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាម្តងទៀត រហូតធ្វើឱ្យជនបង្កខឹង ក៏បានស្ទុះចូលទៅផ្ទះបាយយកកាំបិតបុ័ងតោ មកកាប់ជនរងគ្រោះពីក្រោយ បណ្តាលឱ្យរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងឆ្វេង និងដាច់រយះសាច់កែងដៃឆ្វេង។ ភ្លាមៗនោះក្រុមកម្មករលាងរថយន្ត ក៏បាននាំគ្នាជួយឃាត់ និងបាននាំជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ចំណែកឯជនប​ង្កបានរត់គេចខ្លួនពីកន្លែងកើតហេតុ។

ក្រោយទទួលបានករណីនេះ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនល្មើសបានតែម្តងដល់ស្រុកកំណើត។ ជនរងគ្រោះឈ្មោះ គួក ជីវ័ន្ត អាយុ១៩ឆ្នាំ មុខរបរកម្មករលាងរថយន្ត មានទីលំនៅទីតាំងលាងរថយន្តកន្លែងកើតហេតុ មានទីកន្លែងកំណើត ភូមិថ្មពូន ឃុំទួលថ្ម ស្រុកព្រៃឈរ ខេត្តកំពង់ចាម (របួសធ្ងន់ត្រង់ក្បាលផ្នែកខាងឆ្វេង និងដាច់សាច់កែងដៃឆ្វេង)។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕