ក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករានេះ ​ពលរដ្ឋភៀសសឹកជាង ​​៥សែន៣ម៉ឺន​​នាក់ បានវិលត្រឡប់ទៅលំនៅឋានវិញហើយ (Video inside)

29-01-2026 15:51

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ​ ​ក្នុងចំណោមពលរដ្ឋភៀសសឹក​ ​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណជាង​​៥សែន៣ម៉ឺន​​នាក់ ឬ​ជិត​​​៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ​​។

ក្រសួងមហាផ្ទៃបានបន្ថែមថា មានពលរដ្ឋភៀសសឹកចំនួន១១២,០២១នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា ក្នុងនោះស្ត្រី មានចំនួន៥៨,៦៦៩នាក់ និងកុមារចំនួន៣៦,៦៧២នាក់៕