* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ឃឹម ហ្វីណង់៖ រយៈពេល ៦ឆ្នាំ កសិករមិនតិចជាងពាន់គ្រួសារទេ ទទួលបានផលពីការវិនិយោគ ការគាំទ្រដោយផ្ទាល់ និងដោយប្រយោល ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (Video inside)

29-01-2026 17:48

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានថ្លែងថា រយៈពេល ៦ឆ្នាំ កសិករមិនតិចជាងពាន់គ្រួសារទេ ទទួលបានផលពីការវិនិយោគ ការគាំទ្រដោយផ្ទាល់ និងដោយប្រយោល ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

ការបញ្ជាក់របស់លោកបែបនេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងសហគមន៍កសិកម្មចំនួន ១៧ មកពី៨ខេត្តផ្សេងគ្នា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអគ្គនាយករង នៃធនាគារ ARDB, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងធនធានទឹក និងឧតុនិយម និងតំណាងសហគមន៍ទាំង ១៧ផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន, លោក ឃឹម ហ្វីណង់ បានបង្ហាញពីសមិទ្ធផលជាផ្លែផ្ការបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រយៈពេលជិត ៦ឆ្នាំមកនេះ បានបង្កើតនូវឱកាសជាច្រើនដល់កសិករ ជាពិសេសផ្សាភ្ជាប់ទីផ្សារជូនប្រជាកសិករ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍ ដែលជាការវិនិយោគសាធារៈរបស់រាជរដ្ឋាភិបាល។

លោក បានលើកឡើងថា «អ្វីដែលយើងឃើញនៅក្នុងថ្ងៃនេះ ​មិនថាតែ ១៧សហគមន៍នេះ ឬក៏អ្វីដែលយើងមើលរូបភាពជារួមក្នុងអំឡុងពេលដែលគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានអនុវត្តពេញ ៦ឆ្នាំកន្លងមកនេះ គឺជាភស្តុតាងមួយដ៏សំខាន់បង្ហាញថា​ ក្រសួងកសិកម្ម ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ច្រើនជាមួយបងប្អូនប្រជាកសិកររបស់យើង»។

សូមជម្រាបថា សម្រាប់តែគម្រោងពិពិធកម្មមួយទេ យើងមានថវិកាសរុប ១០០លានដុល្លារ ហើយថវិកានេះ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ជាថវិកា​ទទួលបានហរិញ្ញប្បទានកម្ចីយោគយល់ពីធនាគារពិភពលោក តែជាថវិការបស់រាជរដ្ឋាភិបាល ដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍ដល់បងប្អូនប្រជាកសិករ។

នាយកគម្រោងរូបនេះ បានបន្តថា អ្វីដែលយើងបានឃើញនៅក្នុងថ្ងៃនេះ បានបង្ហាញថា ប្រសិនជាបងប្អូនកសិកររបស់យើងរួមគ្នាទៅជាសហគមន៍កសិកម្ម គាត់អាចនឹងទទួលបានជំនួយឧបត្ថម្ភច្រើន បើគាត់នៅដាច់ដោយឡែក គឺគម្រោងពិបាកនឹងជួយណាស់ ហើយបើសិនជាគាត់កែប្រែខ្លួនទៅជាសហគមន៍កសិកម្មទំនើប ការជួយរឹតតែមានទំហំធំ ដូចសក្ខីកម្មនៅថ្ងៃនេះ ១៧សហគមន៍ ថវិកាភាគច្រើនរត់ចូលសហគមន៍កសិកម្មទំនើប។

បន្ថែមពីនេះ លោក ក៏បានបង្ហាញពីផលជាវិជ្ជមាននៅក្នុងសហគមន៍ ដែលទទួលបានជំនួយពីគម្រោងពិពិធកម្មកសិកម្ម រួមទាំងការតភ្ជាប់ទីផ្សារ ការផ្ដល់ជំនួយជាសម្ភារៈចាំបាច់សម្រាប់ប្រើប្រាស់នៅក្នុងសហគមន៍។

លោក បានមានប្រសាសន៍ដូច្នេះថា៖ «បើយើងនិយាយពីផលជាវិជ្ជមានជួយទៅដល់សហគមន៍ មានចំនួនច្រើន កសិករមិនតិចជាងពាន់គ្រួសារទេ ទទួលបានផលពីការវិនិយោគ ការជួយគាំទ្រដោយផ្ទាល់ និងដោយប្រយោល។ ខ្ញុំប្រើពាក្យដោយប្រយោលនេះ ឧទាហរណ៍ យើងធ្វើផ្លូវជាង ១០០គីឡូម៉ែត្រនេះ ឬប្រព័ន្ធធារាសាស្ត្រជាង ៨០០០ហិចតានេះ មិនមែនតែសមាជិកសហគមន៍ទេដែលបានផល ជាការវិនិយោគសាធារណៈរបស់រដ្ឋ ដែលបានបង្កើតជាឱកាស ធ្វើឱ្យកសិករដែលពីមុនពុំអាចដាំដុះដំណាំបានដោយសារអត់ទឹក ឥឡូវនេះគាត់អាចដាំបាន គាត់អាចរកប្រាក់ចំណូលបាន ធ្វើឱ្យកសិករពីមុន ដែលមិនមានផ្លូវចូលតៅដល់ស្រែគាត់ ចម្ការគាត់ទេ ការដឹកជញ្ជូនថ្លៃ អត់មានឈ្មួញចុះទៅ តែឥឡូវគាត់មានការតភ្ជាប់ទីផ្សារ ចំណាយតិចលើការដឹកជញ្ជូន មានទីផ្សារធំទូលាយជាងមុន ដោយសារតែគម្រោងបានជួយដល់សហគមន៍ តួយ៉ាងដូចជាការផ្ដល់ជាផ្ទះសំណាញរាប់រយខ្នង ដូច្នេះធ្វើឱ្យបង្កើតនូវការងារថ្មី មុខរបរថ្មី ហើយបន្សំពួកគាត់ទៅនឹងការប្រែប្រួលអាកាសធាតុបានទៀត»។

គួរបញ្ជាក់ថា ដោយសារកង្វះទុនវិនិយោគ ពីមុនមកបងប្អូនប្រជាកសិករយើង ដាំបន្លែនៅទីវាល ដែលធ្វើឱ្យមានការពិបាកក្នុងការដាំនៅរដូវក្ដៅ ពិបាកក្នុងការដាំខែភ្លៀង។ ហើយការដាំដុះភាគច្រើនស្ថិតនៅក្នុងខែត្រជាក់ ដែលនាំ​ឱ្យការប្រមូលផលដំណាលគ្នា ធ្វើឱ្យតម្លៃមិនសូវល្អ។ ដូច្នេះ តាមរយៈគម្រោងនេះ បានផ្ដល់ទុនជាសម្ភារៈ តួយ៉ាងដូចជាការវិនិយោគលើផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពជាអាទិ៍។

តាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់, មួយរយៈកាលចុងក្រោយនេះ ផ្ទះសំណាញ់សម្រាប់ការដាំដុះបន្លែ មានការរីកដុះដាលជាច្រើន មិនមែនតែគម្រោងពិពិធកម្មកសិកម្មកម្ពុជានោះទេ នៅមានគម្រោងច្រើនទៀត ដែលផ្ទះសំណាញ់នេះ ប្រៀបបាននឹងជន្ទល់សំខាន់សម្រាប់ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ៕