យុវជនខ្លាំងប្រមូលកម្លាំងប្រឆាំងគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៩ ខែមករា​៖ បង្ក្រាប៨ករណី ឃាត់ខ្លួន១១នាក់

29-01-2026 17:58

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៨ក​រណី ឃាត់ខ្លួនជនសង្ស័យ១១នាក់។

* ⁠ករណីដឹកជញ្ជូនរក្សាទុក៥ករណី ឃាត់ខ្លួន៥នាក់
* ⁠ករណីប្រេីប្រាស់១ករណី ឃាត់ខ្លួន២នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន៤នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៤៦ករណី ឃាត់ខ្លួន៩២១នាក់ (ស្រី៧៦នាក់)៕