មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ជួបជាមួយតំណាងក្រសួងកិច្ចការនារី និងអង្គការភ្លែនកម្ពុជា ដើម្បីពិភាក្សាក្នុងការរៀបចំកម្មវិធីជាតិស្តីពី «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី»
29-01-2026 20:15
(ភ្នំពេញ)៖ លោកស្រី ទេព រ៉ូដា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារទទួលបន្ទុកការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានទទួលជួបពិភាក្សាជាមួយ លោកស្រី មៀច សុធារី តំណាងក្រសួងកិច្ចការនារី និងលោក តេង សំអាត តំណាងអង្គការភ្លែនអន្តរជាតិកម្ពុជា ក្នុងគោលបំណងមកប្រមូលធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំកម្មវិធីជាតិស្តីពី «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី» ឱ្យបានគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល នៅទីស្តីការ ក.ប.ទ.៕








