ក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមករា មានពលរដ្ឋភៀសសឹក ១១២ ២៧៧នាក់បន្តស្នាក់នៅជំរុំ, បើធៀបនឹងថ្ងៃម្សិលមិញមានការកើនឡើងវិញ (Video inside)

30-01-2026 15:53

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី២៩ ខែមករា ដល់ម៉ោង ៦ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ១១២ ២៧៧នាក់ ក្នុងនោះស្ត្រី ៥៨ ៨៥៥នាក់ និងកុមារ ៣៦ ៧៥៩នាក់ បន្តស្នាក់នៅជំរុំ, ពលរដ្ឋភៀសសឹកមានការកើនឡើងវិញបើធៀបនឹងថ្ងៃទី២៩ ខែមករា ពលរដ្ឋភៀសសឹកមានតែ ១១២ ០២១នាក់ប៉ុណ្ណោះ។

ពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖