កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៣០ ខែមករា​៖ បង្ក្រាប១៧ករណី ឃាត់ខ្លួន៤៤នាក់

30-01-2026 17:09

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៧ក​រណី ឃាត់ខ្លួនជនសង្ស័យ៤៤នាក់។

* ⁠ករណីដឹកជញ្ជូនរក្សាទុក១០ករណី ឃាត់ខ្លួន១៩នាក់
* ⁠ករណីប្រេីប្រាស់៣ករណី ឃាត់ខ្លួន១១នាក់
* ករណីជួញដូរ៤ករណី ឃាត់ខ្លួន១៤នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៦៣ករណី ឃាត់ខ្លួន៩៦៥នាក់ (ស្រី៨១នាក់)៕