រដ្ឋមន្ត្រី ហួត ហាក់ ចូលរួមកម្មវិធីរាត្រីសិង្ហបុរី ដើម្បីពង្រឹងសហប្រតិបត្តិការទេសចរណ៍អាស៊ាន
30-01-2026 17:11
(ហ្វីលីពីន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកម្មវិធីរាត្រីសិង្ហបុរី ដែលជាប្រទេសនឹងក្លាយជាម្ចាស់ផ្ទះបន្ទាប់ក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៧ នៅសេប៊ូ ប្រទេសហ្វីលីពីន។
ការចូលរួមនេះ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍អាស៊ាន ការបង្ហាញអំពីវប្បធម៌ ប្រពៃណី និងម្ហូបអាហារដ៏សម្បូរបែបរបស់ប្រទេសសិង្ហបុរី ព្រមទាំងការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងប្រទេសជាសមាជិកអាស៊ាន ជាមួយប្រទេសសិង្ហបុរីផងដែរ៕

















