អ៊ីរ៉ង់ព្រមានចាត់ទុកកងទ័ពសហភាពអឺរ៉ុបជា «ក្រុមភេរវករ» ជាការឆ្លើយតប
30-01-2026 22:03
(តេហេរ៉ង់)៖ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ លោក អាលី ឡារីហ្សានី (Ali Larijani) បានប្រកាសថា អ៊ីរ៉ង់មានផែនការដាក់បញ្ចូលកងកម្លាំងប្រដាប់អាវុធនៃបណ្តាប្រទេសសហភាពអឺរ៉ុប (EU) ដែលបានដាក់ទណ្ឌកម្មលើកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ទៅក្នុងបញ្ជី «ក្រុមភេរវករ»។ នេះបើតាមការបង្ហោះនៅលើបណ្តាញសង្គម X និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ឡារីហ្សានី បានព្រមានថា «ដូច្នេះ ផលវិបាកនឹងធ្លាក់ទៅលើប្រទេសអឺរ៉ុបដែលបានធ្វើសកម្មភាពបែបនេះ»៕




