* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បាក់ស្រុតច្រាំងទន្លេក្នុងក្រុងកំពង់ចាម វេលាម៉ោង១២យប់ អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ និងដាក់បម្រាមបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ

31-01-2026 11:15

(កំពង់ចាម)៖ ច្រាំងទន្លេសួនច្បារក្រាលការ៉ូឡា នៅចំណុចកោះពេជ្រ ស្ថិតក្នុងភូមិទី ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានបាក់ស្រុតនៅវេលាម៉ោង ១២យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦ ដែលក្រោយហេតុការណ៍ភ្លាមៗលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងដាក់បម្រាម ដើម្បីបញ្ជៀសការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ដោយសារទឹកទន្លេមេគង្គឆ្នាំនេះ បានហក់ឡើងលឿន និងស្រកវិញក៏លឿន បណ្តាលឱ្យច្រាំងទន្លេជាច្រើនរងការបាក់ស្រុត ដោយឡែក សួនច្បារក្រាលការ៉ូឡា ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងភូមិទី ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវបានប្រេះ បាក់ស្រុត ជាបន្តបន្ទាប់ផងដែរ ដោយចាប់តាំងពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦ រហូតដល់ម៉ោង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែ ឆ្នាំដដែល ច្រាំងទន្លេនៅចំណុចកើតហេតុ បានបាក់ស្រុតប្រវែងប្រមាណជា ១០០ម៉ែត្រ ទទឹងប្រមាណជា ១០ម៉ែត្រ។

មន្ត្រីដដែលបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុភ្លាមៗ លោក អ៊ុន ចាន់ដា បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងដាក់ចេញនូវវិធានការបន្ទាន់ ក្នុងការស្តារ និងបញ្ជៀសការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដោយលោកអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរសង្កាត់/ក្រុង រៀបចំដាក់ស្លាកសញ្ញាគ្រោះថ្នាក់ នៅកន្លែងដែលប្រេះស្រុត ដើម្បីជៀសវាងធ្វើឲ្យអ្នកដំណើរ មានគ្រោះថ្នាក់ដោយប្រការណាមួយនោះ។

ទន្ទឹមនិងនោះ លោកអភិបាលខេត្ត ក៏បានណែនាំប្រធានមន្ទីរធនធានទឹក និងឧតុនិយម រៀបចំក្រុមការងារចុះសិក្សាស្ថានភាពជាក់ស្តែង ចំពោះករណីនេះ ដើម្បីធ្វើរបាយការណ៍ដាក់ទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីជួសជុលស្តារឡើងវិញ ហើយក៏ជាការការពារកុំឱ្ុបាក់ច្រាំងទន្លេកាន់តែខ្លាំង និងមានហានិភ័យកាន់តែខ្ពស់នាពេលខាងមុខទៀត៕