* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យក្រសួងសាធារណការ៖ ផ្លូវជាច្រើនខ្សែក្នុងក្រុងកំពង់ចាម កំពុងស្តារឡើងវិញយ៉ាងមមាញឹក អាចនឹងរួចរាល់មុនបុណ្យចូលឆ្នាំថ្មី

31-01-2026 13:10

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ខណៈដែលគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) បាកំពុងមានវឌ្ឍនភាព និងជិតរួចរាល់នោះ ខ្សែផ្លូវនានាក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលខូចខាតដោយកត្តាអាយុកាលនៃផ្លូវ និងខូចខាតដោយគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់​ ក្រុងកំពង់ចាមជាច្រើនខ្សែ កំពុងស្តារឡើងវិញយ៉ាងមមាញឹក ដោយខ្សែផ្លូវធំៗសំខាន់ៗមួយចំនួនធំ នឹងរួចរាល់មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ លោក ផន រឹម បានបញ្ជាក់ទៀតថា ខ្សែផ្លូវធំៗសំខាន់ៗក្នុងក្រុងកំពង់ចាម ដែលក្រុមការងារការដ្ឋានកំពុងពន្លឿននោះរួមមាន៖ ផ្លូវព្រះត្រសក់ផ្អែម, ផ្លូវព្រះសីហនុ, ផ្លូវព្រះបាទកេតុមាលា, ផ្លូវបុរីឌីឌុក, ផ្លូវជាតិលេខ៧ចាស់, ផ្លូវព្រះបាទអង្គច័ន្ទ, ផ្លូវក្បែរផ្សារធំ, ផ្លូវព្រះបាទជ័យរាជា(ក្នុងផ្សាររាត្រី), ផ្លវលេខ ៩០,ផ្លូវលេខ៥៥, ផ្លូវលេខ៧ចាស់D, ផ្លូវលេខ7ចាស់C, ផ្លូវលេខ៤៣, ផ្លូវលេខ៥១, ផ្លូវ​ព្រះបាទសូរិយាវរ័ន្មទី២ ជាដើម។

គួរបញ្ជាក់ថា មកទល់ពេលនេះគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ ប្រវែង ៨៥,៣៩គីឡូម៉ែត្រ ប្រព័ន្ធលូទឹកភ្លៀង​ ៤,១៧គីឡូម៉ែត្រ ព្រមទាំងស្ថានីយចម្រោះទឹកកខ្វក់សមត្ថភាព ៥ ០០០ម៣/ថ្ងៃ នៅក្រុងកំពង់ចាម សម្រេចលទ្ធផលជារួម៩០%ហើយ គម្រោងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦​ ខាងមុខនេះ៕