* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្មកររោងចក្រម្នាក់ចាញ់បោកកន្លែងលក់ម៉ូតូមួយកន្លែង យីហោ «CHD Moto Shop» នៅម្ដុំរង្វង់មូលសំពៅមាស, ជនរងគ្រោះអំពាវនាវសុំលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជួយអន្ដរាគមន៍

31-01-2026 15:07

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅខេត្តតាកែវ ចាញ់បោកកន្លែងលក់ម៉ូតូមួយកន្លែងយីហោ «CHD Moto Shop» នៅម្ដុំរង្វង់មូលសំពៅមាស ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមរូបភាពម្ចាស់ហាងយកម៉ូតូជាប់ក្នុងបញ្ជីបង់រំលស់ជាមួយក្រុមហ៊ុន ប៉ុន្ដែលក់ឲ្យជនរងគ្រោះទិញផ្ដាច់ រួចគេចវេសមិនទទួលខុសត្រូវ ធ្វើឲ្យក្រុមហ៊ុនបង់រំលស់ទាក់ទងមកជនរងគ្រោះ ដើម្បីឲ្យបំពេញកាតព្វកិច្ចបង់រំលស់។

យុវជនឈ្មោះ តុង ចាន់វ៉ា អាយុ២២ឆ្នាំ ជាកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលក្នុងរាជធានីភ្នំពេញ ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1JS-7488 ក្នុងតម្លៃ២,១៧០ដុល្លារ (ទិញដាច់) ពីហាងលក់ម៉ូតូយីហោ «CHD Moto Shop»។

ជនរងគ្រោះបានបន្ដថា លុះដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មានលេខទូរស័ព្ទមួួយបានទាក់ទងមកខ្លួន ដោយអះអាងថា ជាបុគ្គលិកក្រុមហ៊ុនបង់រំលស់ឈ្មោះ ឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន និងបានបញ្ជាក់ថា ម៉ូតូដែលជនរងគ្រោះកំពុងប្រើប្រាស់នេះ គឺជាប់ក្នុងបញ្ជីបង់រំលស់ជាមួយក្រុមហ៊ុន។ ក្រោយមកនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ម្សិលមិញ ជនរងគ្រោះ និងបុគ្គលិក អាយលីស រ៉ូយ៉ាល់ ហ្វាយនែន ក៏បានទៅសួរនាំនៅហាងលក់ម៉ូតូដែលខ្លួនបានទិញ។

ហាងលក់ម៉ូតូខាងលើ បានសន្យាថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ ឲ្យជនរងគ្រោះ យកម៉ូតូមកលក់ឲ្យខ្លួនវិញ ប៉ុន្ដែខាត២០០ដុល្លារ។ នៅពេលជនរងគ្រោះទៅដល់មុខហាងដែលបានទិញម៉ូតូនោះ ម្ចាស់ហាងមិនចេញមកជួប ហើយបានប្ដូរទីតាំងណាត់ជួប ទៅម្ដុំវត្តទួលទំពូងវិញ នៅពេលជនរងគ្រោះទៅដល់វត្តទួលទំពូង ស្រាប់តែម្ចាស់ហាងប្រាប់ឲ្យទៅកន្លែងទិញម៉ូតូម្ដុំរង្វង់មូលសំពៅមាសវិញ។ ពោលតាំងពីព្រឹក រហូតមកដល់រសៀលថ្ងៃទី៣១ ខែមករានេះ គឺម្ចាស់ហាងបន្ដគេចវេសមិនទទួលខុសត្រូវនោះឡើយ។

មិនតែប៉ុណ្ណោះ កាលពីណាត់ជួបនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ម្សិលមិញ ម្ចាស់ហាងបានបោកបញ្ឆោតជនរងគ្រោះ ដើម្បីយកឯកសារទិញលក់ និងកាតគ្រីទៅបាត់ ដោយប្រាប់ហេតុផលថា ទៅដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ច។ ដូច្នេះហើយពេលនេះ ជនរងគ្រោះមិនមានឯកសារទិញលក់ជាប់នឹងខ្លួនឡើយ នៅសល់តែរូបថតដែលបានថតទុកប៉ុណ្ណោះ។

ជាមួយគ្នានេះ ជនរងគ្រោះបានស្នើសុំយ៉ាងទទូចដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីជួយអន្ដរាគមន៍ដោះស្រាយ ព្រោះខ្លួនជាកម្មកររោងចក្រមិនមានលទ្ធភាពដើម្បីតតាំងជាមួយម្ចាស់ហាងលក់ម៉ូតូដែលបោកប្រាស់ខ្លួននោះឡើយ៕