រដ្ឋបាលស្រុកកំពង់លែង ចុះជួបសាកសួរសុខទុក្ខ និងនាំយកប្រាក់ឧបត្ថម្ភដល់វីរយុទ្ធជន ២រូប ដែលបានឈរជើងការពារនៅសមរភូមិព្រៃចាន់ និងសមរភូមិប្រាសាទតាក្របី

02-02-2026 15:51

(កំពង់ឆ្នាំង)៖ ដើម្បីជាការដឹងគុណ និងលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅក្នុងសមរភូមិតាមបណ្ដោយព្រំដែនខ្មែរ-ថៃ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងាររដ្ឋបាលស្រុកកំពង់លែង ដឹកនាំដោយលោក យ៉ែម លក្ខិណា អភិបាលស្រុក បានចុះជួបសំណេះសំណាលជាមួយវីរកងទ័ពពីររូបដែលមកពីសមរភូមិ ប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ និង ១រូបទៀត មកពីសមរភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។

វីរយុទ្ធជនទាំងពីររូបខាងលើនេះ (១) ឈ្មោះ នឿន សុភា មានទីលំនៅក្នុងភូមិតរងិល ឃុំត្រងិល ស្រុកកំពង់លែង ឈរជើងការពារព្រំដែននៅសមរភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ (២) ឈ្មោះ រ៉ុន ណ្ណេត មានទីលំនៅភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ឈរជើងការពារនៅសមរភូមិប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយវីរកងទ័ពទាំងពីររូបខាងនេះលោកអភិបាលស្រុក និងក្រុមការងារក៏បានពាំ នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំខេត្ត ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅជាទីបំផុតពិ សេសគឺគោរពដឹងគុណនូវវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធជនទាំងពីររូប ក៏ដូចជាវីរយុទ្ធជនដទៃទៀត ដែលបានលះបង់យ៉ាងធំធេងក្នុងការការពារបូរណភាពទឹកដីដ៏អង់ អាចក្លាហាននៅក្នុងសមរភូមិតាមបណ្ដោយព្រំដែនខ្មែរ -ថៃ គ្រប់ៗរូបផងដែរ។

ក្នុងពិធីជួបសំណេះសំណាលជាមួយវីរយុទ្ធជនទាំងពីររូបខាងលើនេះដែរ លោកអភិបាលស្រុក ក៏បានជូនថវិកាសម្រាប់ជាការលើកទឹកចិត្តបន្តិចបន្តួចដោយក្នុងម្នាក់ទទួលបានថវិកា ៤២,០០០០រៀល ដែលថវិកាទាំងអស់នេះបានមកពិការជួយឧបត្ថម្ភរបស់សប្បុរសជន និងមន្ត្រីរាជការបម្រើការក្នុងសាលាស្រុកកំពង់លែង៕