ក្រសួងមហាផ្ទៃ៖ មានពលរដ្ឋភៀសសឹកជិត ២ ៥០០នាក់បន្ថែមទៀត បានវិលទៅលំនៅឋានវិញ, ជនភៀសសឹកបន្តស្នាក់នៅជំរំជិត ១១ម៉ឺននាក់ (Video inside)

02-02-2026 16:09

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ២ ៣៦៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណ ៥៥ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។

ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១០៩,០៤៤នាក់ ក្នុងនោះស្រ្តីមាន ៥៧,១៥៩នាក់ និង កុមារ ៣៥,៦៧៣នាក់។ ពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖