* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តព្រៃវែង ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

02-02-2026 16:58

(​ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

​កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរក្រុង-ស្រុក និងម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ដើម្បីដាក់ចេញនូវវិធានការក្តៅក្នុងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យាដែលកំពុងរីករាលដាល។

​ក្នុងឱកាសនោះ លោក សួន សុម៉ាលីន បានថ្លែងថា ទន្ទឹមនឹងការរីកចម្រើនលើវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងពេលបច្ចុប្បន្ន បានធ្វើឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យសំណង់ ជាពិសេសការអភិវឌ្ឍលំនៅឋានបែបទំនើប ជាច្រើនដូចជា៖ បុរី ខុនដូ អាផាតមិន រីសត បឹងកាឡូ ផ្ទះសំណាក់ សណ្ឋាគារ ជាដើម។ លំនៅឋានទាំងនេះ គឺជាទីតាំងដែលមានមនុស្សជាច្រើនចម្រុះជាតិសាសន៍រស់នៅប្រមូលផ្តុំ ដើម្បីប្រកបមុខរបរ និងបំពេញការងារផ្សេងៗ។

លោកអភិបាលខេត្តបានបន្តថា ក្នុងបរិបទបែបនេះ បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក៏បានលេចចេញឡើងក្រោមរូបភាពផ្សេងៗនៅតាមទីតាំងរស់នៅ ប្រមូលផ្តុំមួយចំនួន និងបានបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ ដែលរស់នៅតាមទីតាំងទាំងនោះ។

ជាក់ស្តែងបទល្មើសផ្សេងៗ ដែលសមត្ថកិច្ចបង្ក្រាបបានត្រូវបានបង្កឡើងដោយមុខសញ្ញាដែលបានពួនសម្ងំ និងស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំមួយចំនួន។ ម្យ៉ាងទៀតការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ក៏បានបង្កើតបញ្ហាប្រឈមថ្មីៗជាច្រើន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) បទល្មើសជនអន្តោប្រវេសន៍ខុសច្បាប់ និងបទល្មើសផ្សេងទៀតដែលភាគច្រើននៃបទល្មើសទាំងនេះ តែងពួនសម្ងំលួចលាក់ប្រព្រឹត្តនៅតាមទីតាំងរស់នៅប្រមូលផ្តុំមួយចំនួន។

លោកបានគូសបញ្ជាក់ថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលជាឧបករណ៍គតិយុត្តមួយសម្រាប់គាំទ្រ ដល់ការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅ តាមទីតាំងរស់នៅប្រមូលផ្តុំ។ អនុក្រឹត្យនេះ គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងអំពីគោលជំហរឥតងាករេលើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រលើ ការបង្ការនិងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រនានាដែលបានកំណត់ ជាពិសេសគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។

បន្ថែមពីនេះ អនុក្រឹត្យនេះគឺជាវិធានការថ្មីមួយបន្ថែមទៀត ក្នុងការបង្កបរិយាកាសងាយស្រួលដល់ការវិនិយោគ និងទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ និងធ្វើឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ជាពិសេសជំរុញកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវចុះអប់រំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកលបោកប្រាស់តាមទូរស័ព្ទ និងបណ្តាញសង្គម ដល់ប្រជាពលរដ្ឋឱ្យគាត់យល់ដឹងដឹងកាន់តែច្បាស់អំពីការឆបោកតាមប្រពន្ធ័អនឡាញនេះផងដែរ៕