រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការសិក្សាសមិទ្ធិលទ្ធភាពបឋម គម្រោងផ្លូវជាតិលេខ៤៣ ក្រោមក្របខណ្ឌឥណទានសម្បទាន ពីមូលនិធិសាអូឌីតសម្រាប់ការអភិវឌ្ឍ
02-02-2026 17:18
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាព ការសិក្សាសមិទ្ធិលទ្ធភាពបឋមគម្រោងផ្លូវជាតិលេខ៤៣ (ត្រែងត្រយឹង NR4-ទ្វារថ្មី NR3) ក្រោមក្របខណ្ឌឥណទានសម្បទានពីមូលនិធិសាអូឌីតសម្រាប់ការអភិវឌ្ឍ (Saudi Fund For Development-SFD) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ៕


























