ក្លឹបសវនកម្មខេមអេដ នឹងរៀបចំកម្មវិធី «The AuditVerse» ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២៦ ដើម្បីបង្រៀននិងចែករំលែកបទពិសោធន៍ពីសំណាក់អ្នកជំនាញជាច្រើនរូបក្នុងវិស័យសវនកម្ម
02-02-2026 18:08
(ភ្នំពេញ)៖ ក្លឹបសវនកម្មខេមអេដ នឹងរៀបចំឡើងនូវកម្មវិធីដែលមានឈ្មោះថា «The AuditVerse» នាថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២៦ ខាងមុខនេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកអំពីការអនុវត្តជាក់ស្តែងក្នុងការងារសវនកម្មចាប់ពីអតីតកាលរហូតដល់នាពេលបច្ចុប្បន្ន។ តើបច្ចេកវិទ្យាត្រូវបានប្រើប្រាស់និងនាំមកនូវភាពផ្លាស់ប្តូរដូចម្តេចខ្លះដែរក្នុងវិស័យនេះ។
ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៥ ខែ កុម្ភ: ឆ្នាំ ២០២៦ លោកអ្នកអាចមកសួរព័ត៌មានអំពីកម្មវិធី «The AuditVerse» នៅស្តង់ក្លឹប សុី.អេ.សុី បានដែលមានទីតាំងនៅអគារកណ្តាលនៃវិទ្យាស្ថានខេមអេដ លោកអ្នកក៏អាចចូលរួមទិញសំបុត្រ Early Bird របស់កម្មវិធីពួកយើងនៅទីនោះផងដែរ ដោយតម្លៃសំបុត្រឥឡូវនេះគឺត្រឹមតែ ១០,០០០រៀល តែប៉ុណ្ណោះ។
តំណរភ្ជាប់ ដើម្បីទិញសំបុត្រ៖ https://docs.google.com/forms/d/e/1FAIpQLScopk_VMWXplsy0fHjcmUBlMJYYJOduIXuT3L6g3giSlldzCQ/viewform?usp=dialog







