លោក ប៉ែន បូណា៖ សង្គ្រាមរំលោភបំពានពីប្រទេសថៃមកលើកម្ពុជា នាំឲ្យប្រជាជនយល់កាន់តែច្បាស់ពីតម្លៃនៃសន្តិភាព (Video inside)

02-02-2026 18:17

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍បញ្ជាក់ថា នៅពេលដែលប្រទេសកម្ពុជាយើង ទទួលរងសង្រ្គាម រំលោភបំពានពីប្រទេសថៃ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាយល់កាន់តែច្បាស់ពីតម្លៃនៃសន្តិភាព និងចងចាំពីការខិតខំស្វែងរកសន្តិភាព និងរក្សាសន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា។ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន គឺជាតួអង្គដ៏សំខាន់នៅក្នុងការបង្កើតឲ្យមានសន្តិភាព និងរក្សាសន្តិភាព ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកបន្តថែរក្សាសន្តិភាព និងកសាងអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅមុខ។ លោករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖