លោកបណ្ឌិត គី សេរីវឌ្ឍន៍៖ កម្ពុជាផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព ទើបកម្ពុជាចូលរួមយ៉ាងសកម្មជាមួយអន្តរជាតិស្ទើរតែគ្រប់ស្ថាប័នក្នុងការរក្សាសន្តិភាព (Video inside)
02-02-2026 18:17
(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា តាមរយៈការកខិតខំស្វែងរកសន្តិភាពយ៉ាងលំបាក ដោយប្រើជីវិតជាដើមទុនរបស់ថ្នាក់ដឹកនាំកម្ពុជាជំនាន់មុន ទើបនាំឲ្យថ្នាក់ដឹកនាំកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងថែរក្សាសន្តិភាព ព្រោះយល់ច្បាស់ពីតម្លៃនៃសន្តិភាព។ ហើយការចូលរួមការពារសន្តិភាព របស់កម្ពុជា ត្រូវបានធ្វើឡើងតាមរយៈការចូលរួមជាមួយស្ថាប័នអន្តរជាតិនានា ជាសកលនៅក្នុងគោលដៅចំបងគឺធ្វើឲ្យមានសន្តិភាពជារួម។
ហេតុដូច្នេះហើយ ការចូលរួមជារដ្ឋស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ដែលជាគំនិតផ្ដួចផ្ដើមរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក៏មានគោលដៅរួមក្នុងការចូលរួមធ្វើយ៉ាងណារក្សាសន្តិភាពជាសកល ឲ្យបានច្រើនតាមតែអាចធ្វើទៅបានរបស់កម្ពុជា។ លោកបណ្ឌិត បានលើកឡើងបែបនេះនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្ងលទៅ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖














