អ្នកនាំពាក្យរដ្ឋាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន (Video inside)

02-02-2026 18:21

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ព្រោះតែការសាមគ្គីភាពគឺជាកម្លាំងក៏ធំធេងបំផុតមួយ ក្នុងការរួមគ្នាថែរក្សាអធិបតេយ្យភាព និងបូរណៈភាពទឹកដីរបស់កម្ពុជា។ ខណៈដែលរដ្ឋាភិបាលកម្ពុជា នៅតែបន្តឈរយ៉ាងរឹងមាំ មិនធ្វេសប្រហែសម្ដងណាឡើយ និងធ្វើការយ៉ាងសកម្មមិនសន្សំសម្ចៃកម្លាំងសូម្បីបន្តិច ធ្វើយ៉ាងណាដើម្បីតែការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា។ ការបញ្ជាក់របស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖