លោកបណ្ឌិត គី សេរីវឌ្ឍន៍ អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រមូលអារម្មណ៍ បំពេញការងារ និងអាជីវកម្មរបស់ខ្លួន ហើយបន្តជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន (Video inside)
02-02-2026 18:24
(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនៅក្រៅតំបន់ព្រំដែនដែលកំពុងមានបញ្ហាជាមួយប្រទេសថៃ ត្រូវប្រមូលអារម្មណ៍ បំពេញការងារ និងអាជីវកម្មរបស់ខ្លួន ដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ច និងប្រាក់ចំណូលសម្រាប់គ្រួសារ និងប្រទេសជាតិ ដែលជាផ្នែកមួយក្នុងការចូលរួមជាមួយរដ្ឋាភិបាលយ៉ាងសកម្មនៅក្នុងស្ថានភាពបែបនេះ។ ជាងនេះទៅទៀតការបន្តជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ក៏ជាកម្លាំងចិត្ត និងជាផ្នែកមួយមិនអាចខ្វះបានដែរពីសំណាក់ប្រជាពលរដ្ឋ។ លោកបណ្ឌិត បានអំពាវនាវបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖













