លោក ប៉ែន បូណា៖ កម្ពុជា មិនបានយកទឹកដី ដោះដូរជាមួយសន្តិភាពនោះទេ យើងកំពុងដោះស្រាយបញ្ហាព្រំដែនតាមយន្តការដែលមានស្រាប់ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ
02-02-2026 18:29
(ភ្នំពេញ)៖ ក្នុងនាមជាអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានយកទឹកដី ដោះដូរជាមួយសន្តិភាព ឬកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយឡើយ តែផ្ទុយទៅវិញ ដោយសារតែកម្ពុជា ដឹងថាសង្រ្គាម មិនមែនជាដំណោះស្រាយដ៏ល្អនោះទេ មានតែយន្តការច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
ខណៈដែលព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែន ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិស្រាប់ ដូច្នេះហើយទើបកម្ពុជាគោរពច្បាប់អន្តរជាតិ និងកម្ពុជា មិនទទួលស្គាល់ដាច់ខាតរាល់ការកែប្រែព្រំដែនទាំងឡាយតាមរយៈការប្រើប្រាស់កម្លាំង។ លោករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖














