អ្នកជំនាញសេដ្ឋកិច្ច៖ សង្រ្គាមគឺជានរកបាប ចំណែកឯសន្តិភាពគឺជាឋានសួគ៌ជួយមនុស្សឲ្យរស់រានមកវិញ
02-02-2026 18:39
(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន បានលើកឡើងថា សង្រ្គាមគឺជានរកបាប ចំណែកឯសន្តិភាពគឺជាឋានសួគ៌ជួយមនុស្សឲ្យរស់រានមកវិញ ហើយការចូលរួម និងការបង្កើតស្ថាប័នអន្តរជាតិដើម្បីរក្សាសន្តិភាពគឺជារឿងល្អ ព្រោះគ្មានគោលបំណងអ្វីក្រៅតែពីចង់បានសន្តិភាពនៅលើពិភពលោក។ ដូច្នេះសម្រាប់លោកបណ្ឌិត ការចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ដែលជាគំនិតផ្ដួចផ្ដើមដោយលោក ដូណាល់ ត្រាំ នៅតែទទួលបានអត្ថប្រយោជន៍ បើទោះជាស្ថាប័ននេះអាចមានឥទ្ធិពលរយៈពេលវែង ឬខ្លីក៏ដោយ។ លោកបណ្ឌិត បានលើកឡើងបែបនេះនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្ងលទៅ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖














