រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បន្តដឹកនាំកិច្ចប្រជុំ ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី
03-02-2026 14:41
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីរាជការជាច្រើនរូប។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្ត "គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០" ដោយផ្អែកលើរបាយការណ៍ និងផែនការអនុវត្តរបស់ក្រសួង- សា្ថប័នសាមី ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងកាលានុវត្តភាពដែលបានជួបប្រទះក្នុងការអនុវត្តគោលនយោបាយ និងស្វែងរកដំណោះស្រាយរួម។
ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិភាក្សាលើទិសដៅសម្រាប់រយៈពេល៦ខែខាងមុខ ដើម្បីបន្តជំរុញការអនុវត្តផែនការសកម្មភាពនៃគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព៕























