អ្នកឧកញ៉ា សួរ វីរៈ បោះទុនជាង ៣០លានដុល្លារ វិនិយោគលើការផលិតម្ហូបអាហារ និងគ្រឿងទេសចាំបាច់ បំពេញតម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល (Video inside)
03-02-2026 14:51
(ភ្នំពេញ)៖ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បានឱ្យដឹងថា ដោយមើលឃើញពីតម្រូវការចំណីអាហារ និងគ្រឿងទេសចាំបាច់មួយចំនួន ក្រុមហ៊ុន វីរៈប៊ុនថាំរបស់លោកបានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារ បង្កើតបណ្តុំរោងចក្រផលិតចំណីអាហារប្រមាណ ១០មុខ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងកាត់បន្ថយការនាំចូល។
តំបន់បណ្តុំរោងចក្រផលិតចំណីអាហារនេះ នឹងផលិតផលប្រមាណ១០ មុខ រួមមាន ប្រេងឆា ត្រីខ មី ប៊ីចេង ម្សៅស៊ុប រួមនិងគ្រឿងទេសផ្សេងៗទៀត ដែលរោងចក្រនេះនឹងដាក់ឱ្យដំណើរការនៅរយៈពេល៦ខែទៀត។
អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ថា ការបោះទុនវិនិយោគលើការ ចំណីអាហារ និងគ្រឿងទេសចាំបាច់មួយចំនួន គឺដើម្បីជំនួសការប្រើប្រាស់ផលិតផលនាំចូល ជាពិសេសទំនិញថៃ។ ហើយទំនិញដែលលោកគ្រោងផលិត មានគុណភាពស្តង់ដាផលិតអន្តរជាតិ និងមានតម្លៃអាចប្រកួតប្រកួតប្រជែងជាមួយទំនិញនាំចូលបាន ដោយសារវត្ថុធាតុដើមភាគច្រើនសុទ្ធតែជារបស់ក្នុងស្រុក។
បើតាម អ្នកឧកញ៉ា សួរ វីរៈ ក្រៅពីដំណើរការផលិតផ្ទាល់ខ្លួន ក្រុមហ៊ុន ក៏អនុញ្ញាតឱ្យសហគ្រាសផ្សេងទៀត អាចមកបើកដំណើរការផលិតកម្មបានផងដែរ ដោយក្រុមហ៊ុនវីរៈ ប៊ុនថាំ នឹងផ្តល់ការគាំទ្រទាំងទុន និងបច្ចេកទេស ដើម្បីជំរុញឱ្យការផលិតកាន់តែមានស្តង់ដារ៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ អ្នកឧកញ៉ា សួរ វីរៈ៖









