លោក ជា សុផារ៉ា ផ្ញើសារថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានជូនពរលោកក្នុងឱកាសខួបកំណើត

03-02-2026 17:26

(ភ្នំពេញ)៖ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារជូនពរលោកក្នុងឱកាសខួបកំណើត។

ខាងក្រោមនេះជាខ្លឹមសារលិខិតរបស់ លោក ជា សុផារ៉ា៖

«ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងមានកិត្តិយសដ៏ឧត្តុង្គឧត្តមដោយបានទទួល នូវសព្ទសារធុការពរជ័យដ៏ថ្លៃថ្លាប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាទីបំផុត និងការវាយតម្លៃ ខ្ពស់ពី សម្តេចមហាបវរធិបតី ក្នុងឱកាសនៃថ្ងៃចម្រើនជន្មាយុរបស់ខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះសន្តានចិត្តដ៏ល្អប្រពៃថ្លៃថ្លា ជាមួយនឹងការផ្តល់នូវមហាកិត្តិយសដ៏ធំធេង និងយកចិត្ត ទុកដាក់ខ្ពស់របស់ សម្តេចមហាបវរធិបតី ជូនចំពោះ ឥស្សរជនជំនាន់មុន ក៏ដូចជារូបខ្ញុំផ្ទាល់។

ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែងពោះវីរភាពដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យ ដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ និងយុទ្ធវិធីនានាប្រកបដោយប្រសិទ្ធភាព ក្នុងការការពារបូរណភាពទឹកដី សុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍ ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមថែរក្សាបីបាច់ និងប្រោះព្រំសព្ទសាធុការពរ បវរមហា ប្រសើរជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចពីខ្ញុំ»