ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលជួបគ្រោះអគ្គីភ័យឆេះផ្ទះ នៅភូមិព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ

04-02-2026 10:57

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត ថ្នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អ.ហ ខេត្ត និងសហភាពសហព័ន្ធយុវជន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលជួបគ្រោះអគ្គីភ័យឆេះផ្ទះ ឈ្មោះ ប៉ន ថែត ភេទស្រី អាយុ៥៧ នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសចុះសួរសុខទុក្ខនោះបាននាំយកថវិកា និងសម្ភារមួយចំនួនរួមមាន៖ ថវិកា ២០០,០០០រៀល អង្ក ២បាវ មី ២កេស ទឹកសុទ្ធ ២កេស ទឹកផ្លែឈើ ២កេស ទឹកស៉ីអ៉ីវ ២យួរ ទឹកត្រី ២យួរ ត្រីខ ២យួរ ភួយ ចំនួន៤ និងខ្នើយចំនួន៤ ផងដែរ៕