សាលាអន្តរជាតិគ្រីនហ្វៀលបានឧបត្ថម្ភថវិកាចំនួន ១២,០០០,០០០ រៀល (ដប់ពីរលានរៀល) និងសម្ភារសិក្សាចំនួន ១,០០០ កញ្ចប់ ជូនដល់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រដល់ការងារជួយសង្គ្រោះ និងការចែកចាយជំនួយដល់វិស័យអប់រំ ដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានពីប្រទេសថៃនាពេលកន្លង

04-02-2026 14:29

(ភ្នំពេញ)៖ នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាអន្តរជាតិគ្រីនហ្វៀល បានឧបត្ថម្ភថវិកាចំនួន ១២,០០០,០០០ រៀល (ដប់ពីរលានរៀល) និង សម្ភារសិក្សាចំនួន ១,០០០ កញ្ចប់ ជូនដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រដល់ការងារជួយសង្គ្រោះ និងការចែកចាយជំនួយទៅកាន់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក ដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានពីប្រទេសថៃនាពេលកន្លងមក នៅតាមខេត្តជាប់បណ្ដោយព្រំដែនកម្ពុជា-ថៃ។

សាលាអន្តរជាតិគ្រីនហ្វៀល គឺជាសាលា ៣ ភាសា ដែលផ្ដល់ការអប់រំចាប់ពីកំរិតថ្នាក់មតេ្តយ្យ រហូតដល់ថ្នាក់ទី១២ ចាប់ទទួលសិស្សចាប់ពីអាយុ ២ឆ្នាំឡើងទៅដល់ថ្នាក់ទី១២។ មានកម្មវិធីជាច្រើន កម្មវិធីសិក្សាថ្នាក់ជាតិ និងកម្មវិធីសិក្សាថ្នាក់អន្តរជាតិខេមប្រ៊ីក និងភាសាចិន។ ក្រៅពីថ្នាក់ ៣ ភាសា សាលាក៏មានថ្នាក់បន្ថែមដោយឥតគិតថ្លៃទៅលើ បង្រៀនហែលទឹក តន្រ្តី កុំព្យូទ័រ គូរគំនូរ កីឡា តារាងបាល់ សួនដាំដំណាំ បន្ទប់ពិសោធន៍ និង បណ្ណាល័យធំទូលលាយផងដែរ។

បច្ចុប្បន្នសាលាកំពុងមានប្រម៉ូសិន២៥% ទៅលើថ្លៃសិក្សារយះពេល៥ឆ្នាំ ហើយបន្ទាប់មក ១៥% រហូតដល់ថ្នាក់ទី១២ និង ៥០%ទៅលើថ្លៃចុះឈ្មោះ។ សម្រាប់ព័ត៌មានលំអិត សូមធ្វើការទំនាក់ទំនង៖
*សាខាឫស្សីកែវ៖ អាស័យ្យដ្ឋាន ផ្ទះលេខ៩៨៩, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ។ លេខទូរស័ព្ទ៖ ០៨៩ ៧៧៧ ១៣៨ ; ០៩៨ ៧៧៧ ១៣៨ ; ០៦៨ ៧៧៧ ១៣៨
*សាខាមានជ័យ៖ អាស័យ្យដ្ឋាន ផ្ទះលេខ១៣៧B, ផ្លូវ២៧១, សង្កាត់បឹងទំពុន, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ។ លេខទូរស័ព្ទ៖ ០៩៩ ៧៧៧ ១៣៨ ; ០៨៧ ៧៧៧ ១៣៨ ; ០៦៦ ៧៧៧ ១៣៨៕⁩