អាជ្ញាធរ និងសមត្ថកិច្ចចុះត្រួតពិនិត្យរដ្ឋបាលទីតាំងសណ្ឋាគារ និងអគារស្នាក់នៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ

04-02-2026 14:37

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញដឹកនាំដោយលោក ចាប ឌីណា អភិបាលរងខណ្ឌ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចុះពិនិត្យរដ្ឋបាលទីតាំងសណ្ឋាគារ និងអគារស្នាក់នៅ Central Mansions ស្ថិត​នៅផ្លូវ១០២ ភូមិ​១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។​

ក្នុងការចុះពិនិត្យរដ្ឋបាលនោះ សមត្ថកិច្ចរកឃើញជនបរទេសស្នាក់នៅចំនួន២០សញ្ជាតិ រួមមាន៖

*ទី១៖ ចិន ចំនួន៣៧នាក់ (ស្រី​១២នាក់)
*ទី២៖ អៀកឡង់​ ចំនួន១២នាក់ (ស្រី៦នាក់)
*ទី៣៖ វៀតណាម​ ចំនួន៩នាក់ (ស្រី៤នាក់)
*ទី៤៖ ម៉ាឡេស៊ី ចំនួន៧នាក់ (ស្រី២នាក់)
*ទី៥៖ ថៃ ចំនួន៦នាក់ (ស្រី២នាក់)
*ទី៦៖ ឥណ្ឌា ចំនួន៣នាក់ ​(ស្រី​២នាក់)
*ទី៧៖ អាមេរិក ចំនួន២នាក់
*ទី៨៖ ហូឡង់ ចំនួន១នាក់
*ទី៩៖ បុលការី ចំនួន៤នាក់ ​(ស្រី១នាក់)
*ទី១០៖ រុស្ស៉ី ចំនួន២នាក់ ​(ស្រី២នាក់)
*ទី១១៖ សឹង្ហបុរី ចំនួន១នាក់
*ទី១២៖ ស្វីស ចំនួន១នាក់
*ទី១៣៖ ប៉ទុយហ្កាល់​ ចំនួន១នាក់
*ទី១៤៖ កាណាដា ចំនួន១នាក់
*ទី១៥៖ បារាំង ចំនួន១២នាក់ ​(ស្រី​៥នាក់)
*ទី១៦៖ កូរ៉េ ចំនួន២០នាក់ (ស្រី១១នាក់)
*ទី១៧៖ អុីតាលី ចំនួន១នាក់
*ទី១៨៖ ស៊ុយអែត ចំនួន១នាក់
*ទី១៩៖ អង់គ្លេស ចំនួន៤នាក់ (ស្រី២នាក់)
*ទី២០៖ ជប៉ុន ចំនួន៩នាក់ (ស្រី៥នាក់)។

ក្រោយពីត្រួតពិនិត្យជាក់ស្តែងពុំមានការលួចលាក់ឆបោកតាមប្រព័ន្ធ Online Scame ឡើយ៕