គ្រឿងញៀនជិត១គីឡូក្រាម ត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បើកប្រតិបត្តិការបង្ក្រាប ដោយចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ (Video inside)
04-02-2026 15:11
(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ បណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីនៅវេលាម៉ោង ១០៖០៥នាទីព្រឹកនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចេញល្បាត ដល់ចំនុចផ្លូវបំបែក ស្ថិតនៅភូមិត្រាចជ្រុំ សង្កាត់សុព័រ៍ទេព បានបង្រ្កាបជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីករណីគ្រឿងញៀន។
ជនសង្ស័យមានឈ្មោះ លិន រដ្ឋសភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រហូតដល់វេលាម៉ោង ១៨៖១០នាទីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន សហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវ បង្រ្កាបទល្មើ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានកំណត់មុខសញ្ញា ស្រាវជ្រាវបន្តឃាត់ខ្លួនជនសង្ស័យ បានម្នាក់ទៀត នៅក្នុងរោងចក្រកាត់ដេរមួយកន្លែង ដោយជនសង្ស័យមានឈ្មោះ ឈុំ ស៊ីថេត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោមវិធានការជំនាញអាវុធខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១២៖៥៦នាទីរសៀល នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវបង្ក្រាប និងបទល្មើស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថសុខសំរោងទង បានកំណត់មុខសញ្ញាបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់បន្ថែមទៀត ស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង។
ជនសង្ស័យមានឈ្មោះ ស៊ឹម សារិត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះ ប៉ែន ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នៅបន្ទាប់ត្រូវនិងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នាវេលាម៉ោង ១៤៖៣៧នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបន្តសហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំរោងទង ចុះឆែកឆេរផ្ទះរបស់ឈ្មោះ ប៉ិច សុថុន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (តែជនសង្ស័យរត់គេចខ្លួនបាត់)។
ជាលទ្ធផលក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបចំនួន៤ទីតាំងផ្សេងគ្នានេះ កម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់យកវត្ថុតាងបានរួមមាន៖
*ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២១កញ្ចប់ (ទម្ងន់៧៥១.៤ក្រាម)
*ទូរស័ព្ទចំនួន០៤គ្រឿង
*នាឡិកាដៃចំនួន០១គ្រឿង
*កាបូបចំនួន០១
*ម៉ូតូចំនួន០១គ្រឿង
*ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង
*ផ្លាកលេខរថយន្តចំនួន០២គូរ (៤សន្លឹក) (ភ្នំពេញ 2AP-3745 និងខេមរភូមិន្ទ 2-9083)
*ប័ណ្ណសម្គាល់យានយន្ត ចំនួន០១សន្លឹក
*កាតគ្រីរថយន្តចំនួន០២សន្លឹក
*កាតគ្រីម៉ូតូចំនួន០៩សន្លឹក
*លិខិតរថយន្ត MC ចំនួន ០១សន្លឹក
*អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ចំនួន០១សន្លឹក(ឈ្មោះ ប៉ិច សុថុន) និងថង់ច្រកព្រមទាំងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕
ទស្សនាវិដេអូ៖ https://t.me/freshnewsasia/271780












