លោកបណ្ឌិត អោម សេងបូរ៉ា លើកទឹកចិត្តឱ្យមនុស្សកុំខ្លាចបញ្ហា និងរៀនដោះស្រាយបញ្ហា ទាំងនោះ ដើម្បីឆ្ពោះទៅសម្រេចគោលដៅ (Video inside)

04-02-2026 17:03

(ភ្នំពេញ)៖ នៅក្នុងកិច្ចសម្ភាសជាមួយ Fresh News, អ្នកជំនាញអប់រំ និងបណ្តុះបណ្តាល លោកបណ្ឌិត អោម សេងបូរ៉ា បាននិយាយថា នៅក្នុងដំណើរជីវិតម្នាក់ៗ មនុស្សគ្រប់រូបសុទ្ធតែអាចជួបបញ្ហារៀងៗខ្លួន ដូច្នេះយើងត្រូវទទួលយកនូវបញ្ហាទាំងនោះ ដោយមិនត្រូវខ្លាចនោះឡើយ។ លោកបន្ថែមថា ការត្រៀមខ្លួនទុកជាមុន និងហ្វឹកហាត់ខ្លួនឯងឱ្យចេះដោះស្រាយបញ្ហា នឹងជួយឱ្យយើងអាចបន្តដំណើរជីវិតទៅសម្រេចគោលដៅ ដោយមិនមានភាពភ័យខ្លាច។

សូមស្តាប់ការលើកឡើងរបស់ លោកបណ្ឌិត អោម សេងបូរ៉ា៖