ទិដ្ឋភាពទូកុងតឺន័រ ដែលយោធាថៃ ដាក់កាត់ទទឹងផ្លូវជាតិលេខ៥៨ ហ៊ុំព័ទ្ធភូមិជោគជ័យ

04-02-2026 17:19

(បន្ទាយមានជ័យ)៖ នេះជាទិដ្ឋភាពទូកុងតឺន័រ ដែលយោធាថៃ បានដាក់កាត់ទទឹងផ្លូវជាតិលេខ៥៨ ហ៊ុំព័ទ្ធភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់រវាងយោធាទាំងពីរបានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ការដាក់ទូកុងតឺន័រទាំងបំពានច្បាប់របស់យោធាថៃ បានធ្វើឱ្យការធ្វើដំណើរពីទីប្រជុំជនក្រុងប៉ោយប៉ែត្រ ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវរាំងស្ទះត្រង់បង្គោលគីឡូមែត្រ លេខ២០-២១ ត្រង់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដោយត្រូវប្រើប្រាស់ផ្លូវវាងជំនួស៕