Telegram របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានក្រុម Hacker លួចយកទៅគ្រប់គ្រង, កម្លាំងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវចាត់វិធានការតាមច្បាប់

04-02-2026 21:43

(ភ្នំពេញ)៖ ប្រព័ន្ធ Telegram របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ត្រូវបានក្រុម Hacker លួចយកទៅគ្រប់គ្រងហើយ នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៦នេះ។ នេះបើតាមការបញ្ជាក់របស់ក្រុមជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លេខទូរស័ព្ទរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានក្រុមឧក្រិដ្ឋជនលួចយកទៅគ្រប់គ្រងលើប្រព័ន្ធ Telegram ដូច្នេះបើមានសារណាមួយផ្ញើទៅតាមប្រព័ន្ធ Telegram ដោយអះអាងថា ជាសម្តេច សាយ ឈុំ នោះគឺមិនពិតឡើយ ពោលជាក្រុមឧក្រិដ្ឋជន។

ជាមួយគ្នានេះ ក្រុមជំនួយការរបស់សម្តេច ក៏បានដាក់ពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបើកការស្រាវជ្រាវជាបន្ទាន់ និងចាត់ការក្រុមទុច្ចរឹតទាំងនេះទៅតាមផ្លូវច្បាប់ផងដែរ។