BREAKING: អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅក្រុងប៉ោយប៉ែត
04-02-2026 22:25
(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៦នេះ មានហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយមានហេតុការណ៍នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ បានចេញជួយអន្តរាគមន៍ បញ្ជូនរថយន្តទៅបាញ់ពន្លត់។
គិតត្រឹមម៉ោងជាង១០យប់ថ្ងៃនេះ ស្ថានភាពនៃការគ្រប់គ្រងអគ្គិភ័យបានស្ទើរទាំងស្រុងហើយ។
សម្រាប់មូលហេតុ និងទំហំនៃការខូចខាត មិនទាន់បានបញ្ជាក់ពីសមត្ថកិច្ចនៅឡើយទេ៕








