* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លូប្រអប់ និងបន្លាលួស ដែលយោធាថៃ បានរាយ និងដាក់ចូលក្នុងទឹកដីកម្ពុជា ជាង ៤០០ម៉ែត្រ ពីបង្គោលព្រំដែន នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ជាការរំលោភដែនអធិបតេយ្យភាពកម្ពុជា

05-02-2026 17:41

(ឧត្តរមានជ័យ)៖ ក្រោយបទឈប់បាញ់ចូលជាធរមានរវាងកងទ័ពកម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅថ្ងៃទី២៨ ខែធ្នូ យោធាថៃ បានបំពានបទឈប់បាញ់ ដោយបានរាយបន្លាលួស និងដាក់លូប្រអប់ដែលមានមុខកាត់ធំៗ រំកិលចូលក្នុងទឹកដីកម្ពុជា ប្រមាណ ៤០០ម៉ែត្រ ពីបង្គោលសីមាលេខ១៥ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាប់ជាមួយខេត្តសូរិន ដែលភាគីថៃ បានឯកភាពទទួលស្គាល់។

ជាមួយគ្នានេះដែរ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងារបណ្តាញព័ត៌មាន Fresh News រួមជាមួយអង្គភាពព័ត៌មានចំនួន ១១ផ្សេងទៀត ដែលដឹកនាំដោយក្រសួងព័ត៌មាន បានចុះមកផ្តិតយកទិដ្ឋភាពដោយផ្ទាល់នៅច្រកទ្វារអន្តរជាតិអូូរស្មាច់ ដើម្បីបង្ហាញឱ្យឃើញច្បាស់ពីទង្វើឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា។

បើតាមលោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំសំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា៖ «យោធាថៃ បានដាក់លូប្រអប់ និងរាយបន្លាលួសចូលតំបន់អូរស្មាច់ ៤២០ម៉ែត្រ ពីបង្គោលព្រំដែន១៥ ដែលភាគីថៃ បានឯកភាពទទួលស្គាល់ កាលពីថ្ងៃទី២៨ ខែធ្នូ ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចនេះ បញ្ជាក់យ៉ាងច្បាស់ពីទង្វើឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា»។

យុទ្ធសាស្ត្ររាយបន្លាលួស និងដាក់លូប្រអប់ ហ៊ុំព័ទ្ធយកទឹកដីកម្ពុជា ដោយខុសច្បាប់មិនអាចលាក់បាំងសកម្មភាពឈ្លានពានទឹកដីរដ្ឋពីជិតខាងបាននោះឡើយ ពីព្រោះសហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។

ជាមួយគ្នានេះ ដោយសារតែសង្គ្រាមឈ្លានពានរបស់យោថៃ បានធ្វើឱ្យអាជីវករជាង ៦០០តូប ដែលលក់ដូរក្នុងផ្សារថ្មអូរស្មាច់ ត្រូវបាត់បង់មុខរបរទាំងស្រុង បន្ថែមនេះក៏មានអគារពាណិជ្ជកម្ម ផ្ទះសម្បែង វត្តអារាម និងសាលារៀន ត្រូវបានផ្អាកដំណើរការ និងរងការខូចខាតជាដើម។

សកម្មភាពឈ្លានពានរបស់យោធាថៃ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើននៅតែមិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរបាននៅឡើយ ដោយសារតែមានរបាំងរារាំង និងការគំរាមកំហែងសន្តិសុខ ឬផ្ទះសម្បែងរបស់ពួកគេត្រូវបានរុះរើឬបំផ្លាញ។ ជាលទ្ធផលពួកគេបន្តរស់នៅក្នុងមណ្ឌលភៀសសឹកបណ្តោះអាសន្ន ហើយកុមាររាប់ពាន់នាក់នៅតែមិនអាចទៅសាលារៀនវិញបាន។

រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕