បណ្ឌិតប្រតិភូ កៅ ថាច ដឹកនាំកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន Arukah, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, តំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ
05-02-2026 20:55
(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន Arukah, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, តំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីជួបប្រជុំពិភាក្សាលើ (១) កាលានុវត្តភាពនៃកិច្ចសហការរវាងក្រុមហ៊ុន Arukah និងរោងម៉ាស៊ីនកិនស្រូវ លើគម្រោងធ្យូងអង្កាម ដែលចូលរួមដល់ការបន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ និងការកាត់បន្ថយកាកសំណល់កសិកម្ម ព្រមទាំងលទ្ធភាពនៃការលក់ឥណទានកាបូន និង (២) បញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យស្រូវអង្ករប្រកបដោយនិរន្តរភាព៕














