កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែកុម្ភៈ៖ បង្ក្រាប២៥ករណី ឃាត់ខ្លួន៧៨នាក់
05-02-2026 22:27
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៥ករណី ឃាត់ខ្លួនជនសង្ស័យ៧៨នាក់។
* ករណីដឹកជញ្ជូនរក្សាទុក១៤ករណី ឃាត់ខ្លួន៣៩នាក់
* ករណីប្រើប្រាស់៧ករណី ឃាត់ខ្លួន៣២នាក់
* ករណីជួញដូរ៤ករណី ឃាត់ខ្លួន៧នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩៨៥ករណី ឃាត់ខ្លួន២៤៥៤នាក់ (ស្រី១៥០នាក់)៕




