* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាលាបឋមសិក្សាតាមន្តសែនជ័យ រងការខូចខាតទាំងស្រុង ដោយទម្ងន់គ្រាប់ផ្លោងរបស់យោធាថៃ ក្នុងសង្គ្រាមឈ្លានពាន ខណៈកូនសិស្សជាង ២០០នាក់ បាត់បង់បន្ទប់សិក្សាដ៏កក់ក្តៅ នៅក្នុងវ័យស្រែកឃ្លានចំណេះដឹង

06-02-2026 08:44

(ឧត្តរមានជ័យ)៖ សកម្មភាពយោធាថៃ ឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើកក្នុងឆ្នាំ២០២៥ បានបន្សល់វិនាសកម្មយ៉ាងច្រើនឥតគណនា មកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា។ ក្នុងនោះមានផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្តអារ៉ាម ផ្លូវថ្នល់ ស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

សម្រាប់ខេត្តឧត្តរមានជ័យតែមួយ គឺមានសាលារៀនចំនួន១៤ ត្រូវបន្តបិទមិនអាចឱ្យកូនសិស្សចូលសិក្សាបាននោះទេ ពីព្រោះសាលារៀនត្រូវបានយោធា ជ្រើសរើសជាគោលដៅក្នុងការវាយប្រហារ ដើម្បីបំពេញមហិច្ឆតាឈ្លានពាន។

បើតាមលោក ឡៃ ផល្លា នាយកសាលាបឋមសិក្សាតាមន្តសែនជ័យ បានឱ្យដឹងថា យោធាថៃ បានទម្លាក់គ្រាប់បែកប៉ះចំសាលាកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ម្តងបាញ់ផ្លោងកាំភ្លើងធំជាច្រើនគ្រាប់ ប៉ុន្តែ បន្ទាប់ពីបទឈប់បាញ់រវាងកងទ័ពទាំងពីរ បានចូលជាធរមាន គណៈកម្មការសាលារៀន និងមានការជួយជ្រោមជ្រែងពីសំណាក់អង្គការដៃ និងថ្នាក់ដឹកនាំ បានរៀបចំជាតងសម្រាប់ឱ្យកូនសិស្សបានសិក្សា ក៏ប៉ុន្តែ នៅខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបើកការឈ្លានពានលើកកម្ពុជា ជាលើកទី២ និងបានបាញ់កម្ទេចអគារសិក្សា និងតងបណ្តាលឱ្យខូចខាតបន្ថែមទៀត។

«ខ្ញុំមានអារម្មណ៍សោកស្ដាយ ព្រោះកាលណាខូតខាតយើងមិនងាយជួសជុលបានហើយសិស្ស ក៏អាចបានចូលរៀន ខ្ញុំមិនដឹងថាកងទ័ពថៃ ធ្វើបែបនេះចង់បានអ្វីនោះទេ បានកម្ទេចសាលារៀន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកគ្រូ ឡៃ ផល្លា។

នាយកសាលារូបនេះបានន្តថា សាលាបឋមសិក្សាតាមន្តសែនជ័យ មានសិស្សជាង ២០០នាក់ ដែលមានថ្នាក់រៀនចំនួន៦ថ្នាក់ ដោយថ្នាក់រៀនទាំងនេះបានរងការខូតខាតយ៉ាងខ្លាំង៕